Enrique អតីតកីឡាករ Liverpool ព្រមានខ្លាំងៗទៅកាន់ក្រុម Real Madrid
អតីតកីឡាករ Liverpool លោក Jose Enrique បានបោះសម្តីព្រមានខ្លាំងៗ ទៅកាន់ក្រុម Real Madrid ក្រោយពី កីឡាករឆ្នើម Karim Benzema ឲ្យផ្លែផ្កាទៅ Liverpool ដែរ។

ជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រាត់នៃក្របខណ្ឌ UCL នឹងត្រូវប្រព្រឹត្តឡើងនៅទីក្រុងប៉ារីស នៅថ្ងៃទី ២៩ ម៉ោង២ រំលងអាធ្រាត្រ ដោយក្រុមខ្លាំងៗមកពីអឺរ៉ុបចំនួនពីរក្រុមត្រូវប្រកួតប៉ះគ្នា គឺ Liverpool និង Real Madrid។
យ៉ាងណាមិញ ថ្មីៗនេះ ក៏មានការបោះសម្តីដាក់គ្នា ទៅវិញទៅមក រវាងកីឡាករឆ្នើមរបស់ក្រុមទាំងសងខាង ជាពិសេសនោះគឺ Salah និង Benzema ដែលធ្វើឲ្យការប្រកួតដែលទន្ទឹងនឹងប្រព្រឹត្តឡើងនេះ គឺកាន់តែក្តៅគគុកទៅទៀត។
លោក Enrique បាននិយាយថា៖ “ខ្ញុំមិនយល់ថា Benzema ចង់និយាយពីអ្វីនោះទេ ព្រោះស្តាប់ទៅសម្តី Benzema គឺមិនដូចទៅនឹងអ្វីដែលខាង ពួកខ្ញុំបាននិយាយនោះទេ។ មើលទៅប្រហែលជាយើងត្រូវលត់ពួកគេ ៥គ្រាប់ហើយ បើនិយាយច្រើនម្លឹងៗ”៕