photo of Christian Eriksen ​
Christian Eriksen ​

ខ្សែ​បម្រើ​ដាណឺម៉ាក​កីឡាករ Christian Eriksen ​បង្ហើបពី​ការខកចិត្ត ខណៈដែលខ្លួន​ចង់​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​ដូច​ក្នុង​ហ្គេម Football Manager ក្រោយ​ពី​ខ្លួន​មិន​អាច​ចេញ​ពី​ក្លឹប Tottenham Hostpur​។

​គួរជម្រាបថា កីឡាករ​រូប​នេះ ​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​ថា ខ្លួន​មាន​បំណង​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី ក្រោយ​ពី​ប្រកប​អាជីព​នៅ​ក្លឹប​អង់គ្លេស​នេះ​អស់​រយៈពេល​ជាង​៦ឆ្នាំ។ ប៉ុន្តែយ៉ាងណាមិញ រហូត​ដល់​ទីផ្សារ​កីឡាករ​បិទ​ត្រឹមថ្ងៃ​ទី២ ខែ​កញ្ញា​ មិនមាន​ការ​ព្រមព្រៀង​ណា​រវាង​ Tottenham Hotspur និង​ក្លឹប​ដែល​ Eriksen ចង់​ទៅ​ទេ។

លើសពីនេះ Eriksen បាន​ប្រាប់​សារព័ត៌មាន Ekstra Bladet​ថា៖« ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​សម្រេច​ចិត្ត​លើ​ខ្លួន​ឯង​ដូច​នៅ​ហ្គេម Football Manager តែ​អកុសល​ខ្ញុំមិនអាច​ធ្វើ​​​បាន»៕