ខ្សែបម្រើ Christian Eriksen បានចុចឈ្មោះយក ខ្សែប្រយុទ្ធ Mohamed Salah ជាកីឡាករជនជាតិអាហ្វ្រិកដែលគេពិបាកទប់ទល់ជាងគេក្នុងអាជីព។

Christian Eriksen នឹង Mohamed Salah
Christian Eriksen នឹង Mohamed Salah

Salah បានឈ្នះពានស្បែកជើងមាសនៅ Premier League កាលពីរដូវកាលមុនក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ហើយនៅរដូវកាលនេះ ក្រោយការចាកចេញរបស់ Sadio Mane ពី Liverpool គឺកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះស៊ុតបញ្ចូលទីបាន២គ្រាប់ផងដែរ។

តាំងពីផ្ទេរពី Roma មកកាន់ទឹកដី Anfield កាលឆ្នាំ២០១៧ គឺ Salah រកបាន១៥៩គ្រាប់និងបញ្ជូនបាល់៦៦គ្រាប់ក្នុងការបង្ហាញខ្លួន២៦២ប្រកួតឲ្យក្លិប និងត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមមួយរូបនៅអង់គ្លេស។

Eriksen ដែលធ្លាប់បានជួបតទល់នឹង Salah កាលលេងនៅក្លិប Tottenham Hotspur, Brentford និង  Manchester United បាននិយាយថា៖ “ខ្ញុំនឹងនិយាយថា Salah ។ គេបានលេងនៅ Premier League ប៉ុន្មានឆ្នាំមកហើយដូចជាធ្លាប់លេងនៅ Chelsea ដែរ។ ការលេងនៅកម្រិតរបស់គេ រយៈពេលប៉ុន្មានឆ្នាំមកនេះ គឺពិតជាអស្ចារ្យណាស់”៕