ខ្សែប្រយុទ្ធErling Haaland  អាចនឹងទទួលបានប្រាក់ឈ្នួលច្រើនជាងមុន​១០​ដង​ ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្ត​ផ្ទេរ​ម​កលេងនៅក្លឹប​ Man Utd ខណ:ក្លឹបនៅក្របខណ្ឌ EPL នេះជា​ចង់​បាន​ខ្សែប្រយុទ្ធ​វ័យក្មេងរបស់ក្លឹប Red Bull Salzburg រូបនេះចាប់តាំងពី​ធ្វើ​បាន​ល្អនៅរដូវកាលនេះ ។

photo of Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

ហើយប្រសិនបើ​​ Man Utd អាចនាំយក​ Erling មកកាន់ក្របខណ្ឌ PLមែមនោះមានន័យថា ប្រាក់ខែ​របស់​ Erling នឹង​កើន​ពី​២០.០០០ផោន​ក្នុងមួយសប្តាហ៍​ដល់​២០០.០០០ផោន​ក្នុងមួយសប្តាហ៍។

កីឡាករ​​រូបនេះ​អាចនឹង​ទទួលបាន​ប្រាក់លើកទឹកចិត្ត​បន្ថែម​ផងដែរ ប្រសិនបើ​អាចលើកពានបាល់មាស ហើយនឹងទទួល​បាន​ប្រាក់បំណាច់ឆ្នាំ​ផងដែរ ប្រសិនបើ​ Man Utd​អាចជាប់លេងនៅក្របខណ្ឌ CL ​ឬលើកពានណាមួយនោះ។

Man Utdក៏មាន​ផែនការ​ឲ្យ​ Erling លេងខ្ចីជើងនៅ​ក្លឹប Salzburg រហូត​ដល់ចប់រដូវកាល​ផងដែរ ប្រសិនពួកគេអាចទិញកីឡាកររូបនេះនៅខែមករា៕