កាល​ពី​យប់មិញ​នេះ ​ក្លឹប​យក្ស​ធំ​ៗ​នៅ​អឺរ៉ុប ​បាន​ចាប់​ដៃ​គ្នា​បង្កើត​ពាន​រង្វាន់ European Super League ​មួយ ​ដែល​វា​ហាក់​ដូចជា​ប្រឆាំង​ជាមួយ​ការ​ប្រកួត UEFA Champions League ​ដូច្នេះ​ដែរ។

Florentino Perez
Florentino Perez

​លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​គឺ​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​ខាង​លើ​នេះ​ឡើង ជាមួយ​ក្លឹប​ដទៃ​ទៀត​ដូចជា Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United ​និង​ Tottenham ​ដែល​ជា​សមាជិក។ ​ស្រប​ពេល​ក្លឹប​មួយ​ចំនួន​ទៀត​ក៏​បាន​ចេញ​មុខ​អះអាង​ថា​នឹង​ចូល​រួម​ផង​ដែរ។ ​

ក្រុមចូលរួមពានរង្វាន់ថ្មី
ក្រុមចូលរួមពានរង្វាន់ថ្មី

ក្របខណ្ឌ​មួយ​នេះ ​បាន​ផ្ញើ​លិខិត​ទៅ UEFA ​និង FIFA ​ដើម្បី​ប្រកាស​ពី​ការ​ចង់​បង្កើត​ពាន​រង្វាន់​ថ្មី​នេះ​ឡើង ជាមួយ​រូបមន្ដ​ថ្មី​ផង​ដែរ។ ​ដោយ​តាម​គម្រោង ​រចនាសម្ព័ន្ធ​នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​មេរោគ​កូវីដ​១៩ បាន​ធូរ​ស្បើយ​នៅ​អឺរ៉ុប ​និង​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ការ​ប្រកួត​វិញ​បាន។ ​

ក្រុមចូលរួមពានរង្វាន់ថ្មី
ក្រុមចូលរួមពានរង្វាន់ថ្មី

ពាន​រង្វាន់ European Super League លេច​រូបរាង​ឡើង​ភ្លាម ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ UEFA ​បាន​ប្រកាស​ថា​នឹង​កាត់​ឈ្មោះ​ក្រុម​ដែល​ចូល​លេង​ពាន​នេះ ​មិន​ឱ្យ​ចូល​លេង​ពាន UEFA Champions League ​ទេ ​ហើយ​តាម​លីគ​កំពូល​នានា​ក្នុង​ប្រទេស​ដូចជា Premier League , La Liga ​និង Serie A ​ក៏​មិន​ចង់​ឱ្យ​ក្រុម​ពួកគេ​ចូល​រួម​ផង​ដែរ។