FC Barcelona បានឈ្នះការប្រជែងក្នុងការចុះហត្ថលេខា Malcom លើក្លឹប AS Roma ពីក្លឹប Bordeaux កាលពីរដូវក្តៅមុន ប៉ុន្តែបន្ទាប់ពីចូលរួមជាមួយក្រុមយក្សរបស់អេស្ប៉ាញកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនសូវបានបង្ហាញនោះទេ ហើយត្រូវបានក្លឹបដ៏ទៃផ្សេងទៀតតាមអន្ទង់ចង់បានរូបគេជានិច្ច ។

photo of Malcom
កីឡាករ Malcom របស់ FC Barcelona

ក្លឹប Everton ក៏ស្ថិតក្នុងភាពទាល់ច្រកចំពោះការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះកាលពីរដូវក្តៅមុន ហើយពួកគេនៅតែសង្ឃឹមថានឹងអាចនាំយកកីឡាករូបនេះមកកាន់កីឡដ្ឋាន Goodison Park ។ បើយោងតាមសារពត៌មានអង់គ្លេសបានឲ្យដឹងថាក្រុមស្ករគ្រាប់ Everton មានឆន្ទៈក្នុងការបង់ប្រាក់ចំនួន ៣៥ លានអឺរ៉ូកាលពីរដូវក្តៅមុន ដែលមិនខុសគ្នាឆ្ងាយប៉ុន្មានដែល Barcelona បានចំណាយសម្រាប់ការចុះហត្ថលេខាជាមួយ Malcom ក្នុងតម្លៃខ្លួន ៤១ លានអឺរ៉ូ ។

ចាប់តាំងពីផ្លាស់ទៅកាន់កីឡដ្ឋាន Camp Nou រួមមក Malcom មិនសូវបានបង្ហាញខ្លួនឲ្យក្រុមរបស់លោក Ernesto Valverde ទេ ហើយរហូតមកដល់ពេលនេះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនបានត្រឹមតែ ៥ លើកប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ LaLiga Santander បើគិតជានាទីសរុបលេងបានតែ ៩៧ នាទីតែប៉ុណ្ណោះ ។ ខណះស្របពេលដែលរូបគេមិនសូវបានលេងឲ្យ Barce ក៏បានក្លឹបធំជាច្រើនចំណាប់អារម្មណ៍ចង់បានផងរួមមានក្លឹបមកពីប្រទេសចិននិងក្លឹប Everton ជាដើម ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Malcom នឹងបន្តលេងនៅ Barcelona យ៉ាងហោចណាក៏ដល់បញ្ចប់រដូវកាលនេះផង ដើម្បីរងចាំមើលថាតើអ្នកចាត់ការទូទៅលោក Ernesto Valverde នឹងទុកចិត្តគាត់ច្រើនជាងពេលនេះ ហើយនឹងវាយតម្លៃឡើងវិញចំពោះស្ថានភាពរបស់គាត់បន្ទាប់ពីរដូវកាល ២០១៨/១៩ បញ្ចប់ ៕