ក្លិបស្ករគ្រាប់ Everton  កំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់បន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅដឹកនាំក្លឹប Real Madrid ។

Steven Gerrard
Steven Gerrard

ក្លឹប Everton  មានអទិភាពជម្រើសគ្រូបង្វឹកជាច្រើននៅក្នុងបញ្ជីសម្រាំងរបស់ពួកគេក្នុងពេលតែមួយ។ ដំបូងនិងសំខាន់បំផុតពួកគេកំពុងពិចារណាទៅលើអ្នកចាត់ការដែលមិនទាន់មានការងារ: ពួកគេមាន Rafael Benitez, Paulo Fonseca និង Nuno Espírito Santo កំពុងតែទំនេរ។

លោក David Moyes (West Ham), Roberto Martinez (ក្រុមជម្រើសជាតិបែលហ្ស៊ិក) និង Erik ten Hag (Ajax) ក៏កំពុងត្រូវបានពិចារណាផងដែរ។ ក្លឹបថែមទាំងបានពិភាក្សាពីលទ្ធភាពនៃការអញ្ជើញអ្នកចាត់ការរបស់ក្លិប Ranger គឺលោក Steven Gerrard ដែលបានដឹកនាំក្លឹបមួយនេះលើកពានលីកកំពូល ស្កុតឡែន ជាលើកដំបូងក្នុងរយះពេល ១០ឆ្នាំចុងក្រោយ ។ ខណះលោក Benitez និង Moyes ត្រូវបានគេចាត់ទុកថាជាជម្រើសអាទិភាពដោយការតែងតាំងអ្នកផ្សេងទៀតទំនងជាមិនសូវមានទេ។