Everton ជិតទិញបានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison របស់ Watford ក្នុងតម្លៃដែលអាចឡើងដល់ 50លានផោន។

Richarlison
Richarlison

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុម Watford កាលពីខែសីហាឆ្នាំ 2017 ពួកគេទិញពីក្លឹបប្រេស៊ីល Fluminense ក្នុងតម្លៃ 11,5 លានផោនបន្ទាប់ពីលោកបានបង្ហាញយ៉ាងល្អជាមួយជម្រើសជាតិ U20 នៅព្រឹត្តិការណ៍ FIFA World Under-20 ។

Everton ជឿជាក់ថាខ្សែប្រយុទ្ធវ័យ 21ឆ្នាំរូបនេះមានតម្លៃខ្លួនប្រហែល 35លានផោន ប៉ុន្តែអាចឈានដល់ 50លានផោនព្រោះគេនៅមានកិច្ចសន្យាជាច្រើនជាមួយ Watford ទៀត៕

ប្រភពពី៖ BBC