photo of Moise Kean
Everton ទិញខ្សែប្រយុទ្ធវ័យក្មេង Moise Kean ពីក្លិប Juventus ក្នុងតម្លៃខ្លួន ២៧,៥លានអឺរ៉ូ

Everton បានទិញខ្សែប្រយុទ្ធវ័យក្មេង Moise Kean សញ្ជាតិអ៊ីតាលី ពីក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ ក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus បានបញ្ជាក់ថា តម្លៃខ្លួននៃការផ្ទេរនេះ គឺមានចំនួន២៧,៥លានអឺរ៉ូ (ស្មើនឹង៣១លានដុល្លារអាមេរិក) ប៉ុន្តែ តម្លៃខ្លួនអាចនឹងកើនឡើងចំនួន២,៥លានអឺរ៉ូ បន្ថែមទៀត ប្រសិនបើលក្ខខណ្ឌជាក់លាក់ផ្សេងៗ ត្រូវបានបំពេញ។

photo of Moise Kean
ខ្សែប្រយុទ្ធវ័យក្មេង Moise Kean

ខ្សែប្រយទ្ធអ៊ីតាលីវ័យ១៩ឆ្នាំរូបនេះ គឺជាកីឡាករចំណូលថ្មីទី៥របស់ Everton ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅពេលនេះ ក្រោយពីការនាំយកខ្សែបម្រើ Andre Gomes, Fabian Delph, Jean-Philippe Gbamin និងអ្នកចាំទី Jonas Lossl។ Kean បានស៊ុតបាល់បញ្ចូលទី៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៣លើក ដើម្បីជួយឲ្យក្រុម Juventus លើកពានក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ក្រោយពីបានបង្ហាញខ្លួនជាលើកទី១របស់គេ ក្នុងវ័យត្រឹមតែ១៦ឆ្នាំ។ រូបគេបានរងនូវការវាយប្រហារដោយការរើសអើងជាតិសាសន៍ ក្នុងពេលក្រុម Juventus ទទួលជ័យជម្នះ ២-០ លើក្រុម Cagliari កាលពីខែមេសា ក្នុងពេលរូបគេបានលើកដៃទៅលើ បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី។

Kean បានឲ្យដឹងថា៖ ខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសណាស់ក្នុងការពាក់អាវរបស់ក្លិប Everton។ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំសម្រាប់ក្រុមនេះ។ ខ្ញុំជឿជាក់លើការចុះហត្ថលេខានេះ ពីព្រោះ Everton ជាក្លិបមួយដែលសម្លឹងមើលទៅលើអនាគត ដូចខ្ញុំដែរ