Everton បានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារឆ្វេង Lucas Digne ពីក្លឹប Barcelona ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំតម្លៃខ្លួនចំនួន 18លានផោន។

Lucas Digne
Lucas Digne

កីឡាករវ័យ 25ឆ្នាំរូបនេះបានចូលរួមជាមួយ Barcelona ពីក្លឹប Paris Saint-Germain នៅឆ្នាំ 2016 ដោយបានបង្ហាញខ្លួនបាន 29ដងសម្រាប់ក្លឹបយក្សកាតាឡានមួយនេះ។

ខ្សែការពារសញ្ចាតិបារាំងរូបនេះ បានបង្ហាញខ្លួនឱ្យជម្រើសជាតិបាន 21ដង នឹងមានឈ្មោះជាកីឡាករបម្រុងរបស់លោក Didier Deschamps ដែរបារាំងឈ្នះ FIFA World Cup 2018នេះដែរ៕

ប្រភពពី៖ BBC