Everton ធ្លាក់ចេញពីក្របខ័ណ្ឌ Europa League បន្ទាប់ពីចាញ់ Lyon ៣ទល់០
03 Nov 2017 - 15:41:31 SHARE

ក្រុមបាល់ទាត់ Everton បានអស់ឳកាសក្នុងការឡើងទៅប្រកួតក្នុងពានរង្វាន់ Europa League ហើយបន្ទាប់ពីទទួលបរាជ័យក្រុម Lyon ក្នុងលទ្ធផល ៣ទល់០ បន្តឈរនៅបាតតារាងពូល E ដោយមាន ១ពិន្ទុតែប៉ុណ្ណោះក្នុងដៃ។
ក្រុមម្ចាស់ផ្ទះ Lyon រកបាន៣គ្រាប់ដោយកីឡាករ Traore ជាគ្រាប់បាល់បើកឆាកក្នុងតង់ទី១ និង Aouar ជាអ្នករកគ្រាប់បាល់ទីឹ២ ហើយចុងក្រោយនោះគឺ Depay ដែលជាអតីតកីឡាករ Manchester United នោះបានសម្រេចទាត់បញ្ចូលទីគ្រាប់ទី៣ នាំឲ្យក្រុមមាន៣ពិន្ទុឈរលើចំណាត់ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ Europa League។
គួររំលឹកដែរថា ការប្រកួតចាញ់ជាបន្តបន្ទាប់របស់ក្រុម Everton ក៏ដោយសារតែក្រុមនៅមិនទាន់ស្វែងរកគ្រូបង្វឹកថ្មីបាននៅឡើយនោះទេ ដោយបច្ចុប្បន្នក្រុមមួយនេះដឹកនាំដោយគ្រូជំនួយ David Unsworth ។

ប្រភព៖ thesun
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព