Everton
Everton ២-២ Watford ៖ Premier League

ខ្សែការពារសញ្ជាតិបារាំង Lucas Digne របស់ក្រុម Everton ស៊ុតបាល់ពិន័យ Free-kick យ៉ាងអស្ចារ្យនៅក្នុងម៉ោងបន្ថែម ដើម្បីរកបានលទ្ធផលស្មើ ២-២ ជាមួយក្រុម Watford នៅជំនួប Premier League នៅក្នុងទឹកដី Goodison Park កាលពីថ្ងៃចន្ទ។

កីឡាករ Richarlison បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ មុនពេលក្រុម Watfordសម្រេចបានការនាំមុខ២-១ ជាមួយនឹង២គ្រាប់រកបានត្រឹមរយៈពេល៣នាទី ក្រោយលេងបាន១ម៉ោង ក្នុងនោះកីឡាករ Seamus Coleman បណ្តោយឲ្យបាល់ចូលទីខ្លួនឯង និងការតែតបាល់បញ្ចូលទីរបស់កីឡាករ Abdoulaye Doucoure ។

ដោយកីឡាករ Gylfi Sigurdsson ធ្វើឲ្យបាត់បង់ឱកាសតាមស្មើ សម្រាប់ក្រុមម្ចាស់ផ្ទះ ពេលដែលការស៊ុតបាល់ប៉េណាល់ទីរបស់គាត់ត្រូវសង្រ្គោះបាននៅរយៈពេលប៉ុន្មាននាទីក្រោយមកនោះ ក្រុម Watford ស្ថិតលើដំណើរឆ្ពោះទៅរកជ័យជំនះទៅហើយ ប៉ុន្តែកីឡាករ Digne សម្រេចបានគ្រាប់បាល់លើកដំបូងរបស់គាត់សម្រាប់ក្រុម Everton ដើម្បីសង្រ្គោះបាន១ពិន្ទុមកវិញ។

ក្រុម Everton សំឡឹងចង់បានជ័យជំនះ ដើម្បីអាចហក់ឡើងពីលើក្រុម Man Utdទៅលេខរៀងទី៦ ពេលដែលកីឡាករប្រេស៊ីល Richarlison រកបានគ្រាប់បាល់ ពេលប៉ះជាមួយក្រុមចាស់របស់គាត់ ក្រោយលេងបាន១៥នាទីប៉ុណ្ណោះ៕