ការប្រកួតដណ្ដើមកៅអីក្របខ័ណ្ឌ Champions League របស់ក្រុម Everton ត្រូវបានរារាំងដោយ ក្រុម Crystal Palace ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Goodison Park ។

Richarlison
Richarlison

នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីទៅលើក្រុមភ្ញៀវ Crystal បាននោះទេ បានត្រឹមលិទ្ធផល ០ ស្មើតែប៉ុណ្ណោះ ។ ក្រុមស្ករគ្រាប់ Everton មានឳកាសមាស ស្ទើតែរកគ្រាប់បាល់បាននៅតង់ទី១ ទៅហើយ ប៉ុន្តែត្រូវបានរារាំងពីការស៊ុតរបស់កីឡាករ Richarlison ដោយអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Vicente Guaita បានបង្ហាញ់ទម្រង់លេងយ៉ាងល្អដើម្បីរក្សាសំណាញ់ទីរបស់ខ្លួន ។

Vicente Guaita and Richarlison
Vicente Guaita and Richarlison

ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះ ត្រូវចំណាយពេល ១៦នាទី ទើបអាចបំបែកសំណាញ់ទីរបស់ក្រុមភ្ញៀវពីការស៊ុតដោយកីឡាករ James Rodríguez ។

James Rodríguez
James Rodríguez

ប៉ុន្តែការស៊ុតនាំមុខនេះ មិនអាចធ្វើអោយក្រុមរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ឈ្នះការប្រកួតនេះបានឡើយ ដោយក្រុមភ្ញៀវតាមបានស្មើវិញនៅនាទីទី ៨៦ ដោយកីឡាករ Michy Batshuayi ។

Michy Batshuayi
Michy Batshuayi

ក្រុមទាំង២ បន្តរក្សាលិទ្ធផល ១ស្មើ រហូតដល់បញ្ជប់ការប្រកួត ធ្វើអោយក្ដីសង្ឃឹមប្រជែងដំណែង Top 4 របស់ក្រុមស្ករគ្រាប់ Everton កាន់តែតិចទៅៗ ។