Everton បានប្រកាសពីការចុះកិច្ចសន្យាខ្ចីជើងកីឡាករ Mangala ពី Man City
Everton បានប្រកាសពីការចុះកិច្ចសន្យាខ្ចីជើងកីឡាករ Eliaquim Mangala ពី Man City រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយនៅសល់ត្រឹមតែ 13 នាទីប៉ុណ្ណោះ នៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពី ក្លឹប Manchester City បានផ្តល់ការអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹប ។

ខ្សែការពារកណ្ដាលវ័យ 26ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយក្រុម Man City ពីក្លឹប Porto ក្នុងតម្លៃ 32 លានផោននៅរដូវក្តៅឆ្នាំ 2014 នឹងបានលេង4ប្រកួតប៉ុណ្ណោះ នៅ Premier League រដូវកាលនេះ។
Mangala បានក្លាយជាកីឡាករទី3ដែលមកចូលរួមជាមួយ Everton ក្នុងខែមករានេះ បន្ទាប់ពីខ្សែប្រយុទ្ធស្លាប Theo Walcott ពី Arsenal និងខ្សែប្រយុទ្ធ Cenk Tosun ពី Besiktas ។ ក្រោពីក្លឹប Man City អនុញ្ញាតឱ្យ Mangala ចាកចេញពីកីឡដ្ឋាន Etihad គឺពួកគេរកអ្នកស្នងដំណែងគាត់រួចហើយ ដោយកីឡាករ Aymeric Laporte ពីក្លឹប Athletic Bilbao ក្នុងតម្លៃ 57លានផោន ដែលក្លឹបមេឃខៀវ Man City បានបំបែកកំណត់ត្រាថ្លៃផ្ទេរថ្លៃបំផុតរបស់ខ្លួននៅរដូវកាលដោះដូរកីឡាករនារដូវក្ដៅនេះ ។
ប្រភពពី៖ skysports