photo of Theo Walcott
Theo Walcott of Everton

ក្លឹប Everton បានប្រកាសជាផ្លូវការពីការទិញយក ខែ្សប្រយុទ្ធ Theo Walcott ពី Arsenal ក្នុងតម្លៃ 24លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាលេងរយៈពេល 3ឆ្នាំកន្លះ។ បន្ទាប់ពី 12 ឆ្នាំនិង 400 ប្រកួតនៅជាមួយ Arsenal  ។ ហើយវាគឺជាការចុះហត្ថលេខាជាលើកទី 2 របស់ក្រុម Everton ផងដែរ ដែលចុះហត្ថលេខាលើកទីមួយេជាមយយកីឡាករ Cenk Tosun មកពីក្លឹប Besiktas ។

Walcott បានសម្រេចចិត្តចាកចេញពី Arsenal ក្រោយប្រកបអាជីពនៅទីនោះ អស់រយៈពេល 12ឆ្នាំ និងបានជួយក្រុមឈ្នះពានមួយចំនួនទៀតផងដែរ ប៉ុន្តែ មួយរយៈនេះ រូបគេមិនទទួលបានជោគជ័យទាល់តែសោះ។ ហើយគាត់ត្រៀមខ្លួនរួចជាស្រេចដែរនិងពាលអាវលេខ 11 របស់ Kevin Mirallas ដែរទើបនិងចាកចេញពី Everton ទៅក្លឹប Olympiacos នាពេលថ្មីៗនេះ ។