ក្លឹប Everton បាន​ធ្លាក់​​ចូល​ទៅ​ក្នុង​​តំបន់​ត្រូវ​កាត់​ចោល​ហើយ បន្ទាប់​ពី​ប្រកួត​ចាញ់ Liverpool ២-០ កាល​ពី​យប់​មិញ​​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣២​របស់​ខ្លួន។

Frank Lampard
Frank Lampard

ការ​ប្រកួត​​រវាង​ក្រុម​ទាំង​ពីរ​គ្មាន​គ្រាប់​ឡើយ​​ក្នុង​វគ្គ​ទី​មួយ ត្រូវ​រងចាំ​រហូត​​ដល់​នាទី​ទី​៦២​​ទើប​ខ្សែ​ការពារ Andy Robertson រក​បាន​គ្រាប់​ដំបូង​ឲ្យ Liverpool។ ខ្សែ​ប្រយុទ្ធ​ប្ដូរ​ចូល Divock Origi ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​ហង្សក្រហម​ទទួល​បាន​៣​ពិន្ទុ​យ៉ាង​មាន​សារៈសំខាន់។

ជ័យជម្នះ​នេះ​បាន​បន្ត​ជួយ Liverpool ដេញ​តាម​​ក្រុម​កំពូល​តារាង Manchester City ១​ពិន្ទុ​ក្នុង​ការ​ប្រជែង​គ្នា​ដណ្ដើម​ពាន Premier League រដូវ​កាល​​នេះ។ ចំណែក​ Everton ​ពេល​នេះ​​បាន​ធ្លាក់​ទៅ​លេខ​១៨ ដែល​ស្ថិត​​នៅ​​តំបន់​ក្រុម​បាត​តារាង​ទាំង​៣​ត្រៀម​កាត់​ចេញ​ទៅ​លេង​នៅ Championship។ លើក​ចុងក្រោយ​ដែល Everton ធ្លាប់​ធ្លាក់​ចូល​ក្នុង​តំបន់​កាត់ចោលគឺ​នៅ​រដូវ​កាល​១៩៩៨-៩៩៕