ការ​ប្រកួត​ FA Cup បាន​រក​ឃើញ​ក្រុម​ 4​ហើយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្រោយ​ការ​ប្រកួត​វគ្គ ​8​ក្រុម​បញ្ចប់​ទាំង​ស្រុង​កាល​ពី​យប់​មិញ​។

photo of FA Cup: Man Utd vs Tottenham, Chelsea vs Southampton in semi-finals
FA Cup: Man Utd vs Tottenham, Chelsea vs Southampton in semi-finals

Chelsea បាន​យក​ឈ្នះ Leicester City 2-1​​​ នៅ​វគ្គ​ថែម​ម៉ោង 15​នាទី​2​ដង​ ចំណែក Spurs ក៏បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ 2លើកជាប់គ្នាៗហើយដែរ Spurs ឡើងដល់វគ្គនេះ ជាមួយនឹងជ័យជម្នះលើ Swansea នៅថ្ងៃសៅរ៍ ខណៈក្រុមជើងឯក 12 សម័យកាល​ Man United បាន​ឈ្នះ Brigthon។

ពិតណាស់ Manchester United  នឹងត្រូវប៉ះ Tottenham Hotspur ខណៈ Chelsea ទទួលភ្ញៀវ Southampton ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ។ នៅក្នុងកីឡដ្ឋានជាតិរបស់អង់គ្លេស គឺនៅចុងសប្ដាហ៍ថៃ្ងទី 21 នឹង 22 ខែមេសា ខាងមុខនេះ ៕

ប្រភពពី៖ bbc