4
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Andersen ទទួលបានការតិះដៀល និងគំរាមកំហែង រាប់រយសារ ក្រោយធ្វើឲ្យ Nunez បានកាតក្រហម
Joachim Andersen ខ្សែការពាររបស់ក្លឹប Crystal Palace បានធ្វើការអះអាងថា គេទទួលសារតិះដៀល មើលងាយ និងគំរាមគំហែង ៣០០-៤០០សារឯណោះ ក្រោយធ្វើឲ្យ ខ្សែប្រយុទ្ធរបស់ Liverpool គឺ Darwin Nunez ទទួលបានកាតក្រហមនៅក្នុងប្រកួតក្របខ័ណ្ឌ Premier League លទ្ធផលមួយស្មើយប់មិញ។ នេះបើយោងតាម BBC នៅក្នុងថ្ងៃនេះ។ ខ្សែការពារខាងលើនេះ បានបង្ហោះសារ តិះដៀល មើលងាយ និងគំរាមគំហែងមួយចំនួននៅលើបណ្ដាញសង្គម Instagram របស់ខ្លួនដោយនៅក្នុងនោះក៏មានសារដែលបានគំរាមកំហែងដល់ថ្នាក់ចង់សម្លាប់ជីវិតរបស់កីឡាករនេះផងដែរ។ Andersen បានសរសេរលើកឡើងថា គេយល់ពីចិត្តអ្នកគាំទ្ររបស់ក្រុមម្ខាងៗ តែឲ្យមានគោរពគេផងដែរ ហើយបញ្ឈប់សកម្មភាពទាំងនេះ និងស្នើសុំឲ្យ Instagram ក៏ដូចជា Premier League ចាត់ចែងរឿងនេះ។ ទាក់ទងនឹងរឿងដែលធ្វើឲ្យ Nunez ទទួលបានកាតកក្រហមនេះ មតិជាច្រើនថាមិនសមព្រោះមូលហេតុដែលគេធ្វើសកម្មភាពបុកក្បាល Andersen ព្រោះតែ Andersen ជាអ្នកបង្កហេតុ បញ្ឍេះចង់ឲ្យបញ្ហានេះជាច្រើនដង តែមតិមួយចំនួនទៀតគឺលើកឡើងថាការងារខ្សែការពារគឺត្រូវតែធ្វើដូច្នេះ។ លោក Klopp អ្នកចាត់ការ Liverpool
17 Aug 2022
Football News
Elon Musk ថាការចង់ទិញក្លឹប Man Utd ជារឿងលេងសើចទេ ក្រោយមានការភ្ញាក់ផ្អើលពេក
កាលពីព្រឹកថ្ងៃនេះ (ម៉ោងកម្ពុជា) លោក Elon Musk ដែលជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោកថា លោកកំពុងចង់ទិញក្លឹប Manchester United ។ យ៉ាងណាប៉ុន្មានម៉ោងក្រោយមកនៅក្នុងថ្ងៃដដែលនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X ដែលមានទ្រព្យ២៦៥ពាន់លានដុល្លាររូបនេះបានបង្ហោះសារថា៖” មិនទេ នេះជាការលេងសើចនៅលើ Twitter ប៉ុណ្ណោះ។ ខ្ញុំមិនទិញក្លឹបកីឡាណាមួយទេក្នុងពេលនេះ។ ក៏ប៉ុន្តែបើធ្វើការទិញក្លឹបកីឡាមែន នោះច្បាស់ជាទិញក្លឹប Man Utd នេះហើយ។ ក្លឹបនេះជាក្លឹបដែលខ្ញុំពេញចិត្ត កាលនៅពីក្មេង “។ ទាក់ទងនឹងដំណឹងចង់ទិញ Man Utd នេះគឺមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងវិស័យបាល់ទាត់ជាពិសេសគឺអ្នកគាំទ្ររបស់ Man Utd ជាច្រើនមានការគាំទ្រនឹងសំណេរនេះយ៉ាងខ្លាំង ព្រោះពួកគេមួយចំនួនមិនពេញចិត្តនឹងការកាន់កាប់របស់ម្ចាស់ក្លឹបដែលគ្រួសារសេដ្ឋីអាមេរិកគ្រួសារ Glazer ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែក្រុមធ្លាក់ទម្រង់លេង។ គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេ ដែលលោក Elon Musk បានធ្វើលេងសើចលើបណ្ដាញសង្គម Twitter រឿងចង់ក្រុមហ៊ុនណាមួយ។ កន្លងមកលោកក៏ធ្វើលេងសើចលើការចង់ទិញក្រុមហ៊ុន Coca Cola ជាដើម។ កាលពីខែមេសាកន្លងទៅ លោបានចំណាយ៤១ពាន់លានដុល្លារទិញយក
17 Aug 2022
Football News
គ្រូ Atletico ឆ្លើយតបបែបនេះ ទាក់ទងនឹងរឿង Man Utd ចង់បាន Morata
លោក Diego Simeone គ្រូបង្គោលក្លឹប Atletico Madrid បាននិយាយនៅក្នុងថ្ងៃនេះទៅកាន់អ្នកកាសែត ក្រោយបានសួរនាំទាក់ទងនឹងក្លឹបលោកព្រមលក់ ខ្សែប្រយុទ្ធ Alvaro Morata ក្រោយមានដំណឹង ក្លឹប Manchester United ទាក់ទងចង់បានកីឡាករនេះពីក្លឹបរបស់លោកកាលពីពេលថ្មីៗនេះ។ លោក Simeone បាននិយាយថា៖” ខ្ញុំមិនជាម្ចាស់ក្លឹបនេះទេ។ ខ្ញុំត្រឹមជាគ្រូបង្គោលប៉ុណ្ណោះ។ ម្នាក់ៗនៅក្នុងក្លឹបនេះសុទ្ធតែសង្ឃឹមថា Morata គេនឹងបន្តជាមួយយើងគ្រប់គ្នា “។ លោកបានបន្តថា៖” សមត្ថភាពលេងរបស់គេអស្ចារ្យមែនទែន។ ខ្ញុំគិតថាកីឡាករបាល់ទាត់ទាំងអស់ត្រូវតែមានភាពជឿជាក់ក្នុងការធ្វើកិច្ចការសំខាន់ៗជាច្រើន។ គេត្រលប់មកក្លឹបយើងវិញនេះគឺខិតខំហ្វឹកហាត់ និងមិនមើលស្រាលនរណាម្នាក់នោះទេ “។ Morata ទើបផ្លាស់មកកាន់ Atletico វិញដោយមានកុងត្រា២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខណៈ Man Utd មើលឃើញពីសមត្ថភាពរបស់គេ និងចង់បានដើម្បីពង្រឹងក្រុមរបស់ខ្លួន៕
17 Aug 2022
Football News
Man United បោះបង់លែងចង់បាន Rabiot ដោយសារទារថ្លៃពលកម្មខ្ពស់ពេក
បំណងរបស់ Manchester United ក្នុងការចុះកុងត្រាផ្ទេរយក Andrien Rabiot ពីក្លឹប Juventus ត្រូវបានបោះបង់ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងទាមទារថ្លៃពលកម្មខ្ពស់ពេក។ បន្ទាប់ពីលើកិច្ចព្រមព្រៀងជាមួយ Juventus ក្នុងតម្លៃខ្លួន១៥,២លានផោន កើនដល់១៩លានផោន Man United សង្ឃឹមខ្ពស់អាចបញ្ចុះបញ្ចូល Rabiot ផ្ទេរមកកាន់កីឡដ្ឋាន Old Traffrod។ យ៉ាងណាក្ដី ការទាមទារលក្ខខណ្ឌផ្ទាល់ខ្លួនដោយភ្នាក់ងាររបស់កីឡាករនិងជាម្ដាយ អ្នកស្រី Veronique បានធ្វើឲ្យបិសាចក្រហមបោះបង់ការចរចា។ ប្រភពជាច្រើនបានបញ្ចេញថា សំណើរបស់ Man United កន្លងនឹងធ្វើឲ្យ Rabiot ក្លាយជាកីឡាករទទួលថ្លៃពលកម្មខ្ពស់ជាងគេម្នាក់នៅក្នុងក្លឹប។ ប៉ុន្តែភ្នាក់ងាររបស់កីឡាករចង់បានថ្លៃពលកម្មខ្ពស់ជាងក្លឹបផ្ដល់ឲ្យ Man United សម្រេចចិត្តបោះបង់លែងចង់បានតែម្ដង។ Man Utd បានបង្វែរចង់បានកីឡាករវ័យ២៧ឆ្នាំ បន្ទាប់ពីពិបាកក្នុងការតាមទិញ Frenkie de Jong ពី Barcelona។ អ្នកចាត់ការរបស់ United លោក Erik ten Hag កំពុងស្វែងរកខ្សែបម្រើការពារថ្មីដើម្បីបំពេញចន្លោះក្នុងក្រុមដែលកំពុងខ្វះខាត៕
17 Aug 2022
Football News
Barca ទារ Chelsea ៣០លានដុល្លារ បើចង់បាន Aubameyang
ក្លឹប Chelsea ត្រូវបានប្រភពជាច្រើនបានចុះផ្សាយកន្លងមកថា ទាក់ទងចង់បាន ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លឹប Barcelona រហូតមកសម្រាប់ពង្រឹងក្រុមរបស់ខ្លួនក្នុងរដូវកាលក្ដៅនេះ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Barca បានទារថ្លៃពី Chelsea ប្រមាណ ៣០.៥លានដុល្លារ បើចង់យក Aubameyang។ យ៉ាងណា Chelsea មិនចង់ទិញកីឡាករវ័យ៣៣ឆ្នាំរូបខាងលើនេះ ក្នុងតម្លៃប្រមាណ ៣០លានដុល្លារនោះទេ ដោយចង់បានតម្លៃក្រោមនេះ ព្រោះត្រូវចំណាយលើប្រាក់ពលកម្មច្រើនលើកីឡាកររូបនេះ។ Aubameyang បានផ្លាស់ទៅកាន់ Barca ដោយ Free Transfer ក្រោយចប់ជាមួយ Arsenal ដោយសារតែមានភាពរកាំរកូសជាមួយអ្នកចាត់ការ Arteta។ កីឡាករនេះបានបង្ហាញទម្រង់លេងយ៉ាងល្អរហូតមកតាំងពីផ្លាស់ទៅកាន់ Barca ដែលជាហេតុធ្វើឲ្យលោក Tuchel អ្នកចាត់ការ Chelsea ចង់បាន ខណៈលោក Xavi គ្រូបង្គោល Barca មិនចង់លក់គេចេញនោះទេ៕
16 Aug 2022
Football News
អនាគតរបស់ Ronaldo នៅ Man Utd នៅតែមិនទៀង ខណៈកំពុងបន្តដើររកក្លឹបថ្មី
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែមានបំណងចាកចេញពីក្លឹប Manchester United នៅក្នុងរដូវកាលក្ដៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ កីឡាករនេះនៅតែបន្តឲ្យភ្នាក់ងាររបស់ខ្លួនគឺ លោក Jorge Mendes បន្តសិក្សាពីជម្រើសក្លឹបដែលគេអាចផ្លាស់ទៅបាននៅក្នុងរដូវកាលទិញ ដូរ និងលក់កីឡាករក្នុងរដូវកាលក្ដៅនេះ ដោយកន្លងមកកីឡាករនេះត្រូវក្លឹបធំៗជាច្រើនបដិសេធព្រោះតែថ្លៃពលកម្មរបស់គេគឺខ្ពស់ពេក។ កន្លងមកនៅមុនប្រកួតមិត្តភាពសម្រាប់រដូវកាលឆ្នាំ២០២២/២៣នេះចាប់ផ្ដើម Ronaldo ក៏ធ្លាប់បង្ហាញពីបំណងចាកចេញផងដែរ តែក្រោយក៏ត្រលប់មកហ្វឹកហាត់វិញដើម្បីត្រៀមសម្រាប់ប្រកួតមិត្តភាព ក៏ដូចជាប្រកួតកន្លងមកក្នុងរដូវកាលនេះ។ បើតាមប្រភពជាច្រើន ទោះជាត្រលប់មកកាន់ក្រុម Man Utd យ៉ាងណាក្ដីប៉ុន្តែ Ronaldo នៅតែបំណងចាកចេញពីក្រុមនេះ ហើយគោលដៅរបស់គេគឺចង់ទៅលេងក្លឹបដែលមានកៅអីលេង Champions League។ បើពាក្យចចាមអារ៉ាមជាច្រើនឲ្យដឹងថា ថ្នាក់ដឹកនាំនៅក្នុងក្លឹប Man Utd មួយចំនួនចង់លក់ Ronaldo ចេញ តែថ្នាក់ដឹកនាំមួយចំនួនគឺមិនចង់លក់ចេញទេ៕
16 Aug 2022