ការ​មក​ដល់​របស់គ្រូបង្វឹក​លោក Quique Setien នៅ​ក្លឹប​ Barcelona អាច​នឹង​អូសទាញ​​ខ្សែបម្រើ​​ Fabian Ruiz ឲ្យបញ្ចប់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប Real Madrid ហើយផ្ទេរមក​ចូលរួមនៅពហុកីឡាដ្ឋាន Nou Camp បើ​តាម​សេចក្តី​រាយការណ៍​ជា​ច្រើន​នាពេល​ថ្មីៗនេះបានផ្សព្វផ្សាយ ។

Fabian Ruiz គឺជា​ខ្សែបម្រើ​ឆ្នើមម្នាក់​នៅតំបន់​អឺរ៉ុប ហើយគេ​រំពឹងថា កីឡាកររូបនេះនឹង​ចាកចេញពី​ក្លឹប​ Napoli ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម​មួយក្នុងចំណោម​ក្រុម​ធំ​ពីរ​នៅ​អេស្ប៉ាញ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ។

ខ្សែបម្រើ​​វ័យ​២៣​ឆ្នាំ​រូបនេះ​ធ្លាប់​លេងនៅក្រោម​ការ​ដឹកនាំ​របស់​លោក Setien កាលនៅក្លឹប Real Betis ហើយ​ធ្វើ​បាន​ល្អ​មុន​ពេល​ផ្ទេរ​ទៅ​លេងនៅ​ក្របខណ្ឌ Serie A កាលពីរដូវក្តៅ​ឆ្នាំ​២០១៨​។
photo of Real Madrid
​ជាមួយ​ក្លឹប Real Madrid
Ruiz បាន​ព្រមព្រៀង​ជា​សម្តីខ្លះ​ហើយ​ជាមួយ​គ្រូបង្វឹកក្លឹប Real Madrid លោក ZinedineZidanថា ពហុកីឡាដ្ឋាន Bernabeuនឹងក្លាយជា​គោលដៅ​បន្ទាប់របស់ខ្លួន។ ប៉ុន្តែ​នៅពេលនេះ មាន​ការ​អះអាងថា ការមក​ដល់​របស់​លោក Setien នៅក្លឹប Barcelona អាចនឹងធ្វើឲ្យ​កីឡាករ​រូបនេះផ្លាស់ប្តូរគោលដៅ៕