សមាជិតថ្មីរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Fabinho សង្ឃឹមថាខ្សែប្រយុទ្ធឆ្នើមរបស់ Lyon កីឡាករ Nabil Fekir នឹងចូលរូមជាមួយខ្លួននៅទឹកដី Anfirld។

photo of Fabinho
Fabinho of Liverpool

ពិតណាស់ Fabinho ក្លឹប Liverpool ទិញពី Monaco ក្នុងតម្លៃ 40លានផោនកាលពីថ្ងៃចន្ទទី28ខែឧសភាឆ្នាំ2018។

នៅពេលមានអ្នកសារព័ត៌មាន សួរថាតើលោកចង់ឱ្យ Fekir ទៅលេងជាមួយ Liverpool ដូចគាត់ដែរឬទេ? គាត់ក៏បាននិយាយប្រាប់ថា៖ «ពិតណាស់ គាត់ជាកីឡាករល្អណាស់និងជាកីឡាករកម្រិតជម្រើសជាតិ។ នៅ Ligue 1 មិនត្រឹមតែរដូវកាលនេះទេដែលគាត់បានបង្ហាញទេពកោសល្យយ៉ាងល្អ។ ពីរបីឆ្នាំមកហើយគាត់បានបង្ហាញគុណភាពរបស់គាត់។ បើគាត់មក វានឹងល្អ»៕

ប្រភពពី៖ Goal