photo of Fabinho
Fabinho of Monaco

កីឡាករ Fabinho របស់សញ្ចាតិប្រេស៊ីលរូបនេះ បាននិយាយកាលពីថ្ងៃពុធថាគាត់នឹងចាកចេញពីក្រុមម្ចាស់ជើងឯកបារាំង Monaco នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែគាត់មិនមានបំណងចាកចេញទេនៅក្នុងខែមករា ។

Fabinho បន្ដថា “ខ្ញុំមិនបាននិយាយទៅកាន់ក្លឹបដទៃទៀតទេ អំពីការផ្លាស់ប្តូរនៅខែមករាខាងមុខនេះទេ ប៉ុន្តែនៅចុងបញ្ចប់នៃរដូវកាលនេះ ខ្ញុំនឹងបន្តទៅមុខទៀត ដោយសារខ្ញុំមានកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីរបស់ប្រទេស Monaco” ។

Fabinho បានជួយក្លឹប Monaco ឈ្នះជើងឯក Ligue 1 និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយពាក្យចចាមអារ៉ាមជាច្រើន បានភ្ជាប់គាត់ទៅនឹងក្លឹបយក្សនៅអឺរ៉ុបជាច្រើនចាប់តាំងពីពេលនោះមក ។