អតីតខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Cesc Fabregas បានរំអុកឲ្យខ្សែប្រយុទ្ធ Lionel Messi វិលត្រឡប់ទៅទឹកដី Camp Nou វិញ។

Cesc Fabregas នឹង Lionel Messi
Cesc Fabregas នឹង Lionel Messi

ជម្រើសជាតិអាហ្សង់ទីនខាងលើបានមានដំណឹងលេចឮខ្លះដែរថា អាចនឹងវិលត្រឡប់ទៅកាន់ក្លិបយក្សតំបន់កាតាឡាន់វិញ​ ខណៈប្រធានក្លិប Barcelona លោក Joan Laporta កន្លងមកក៏ធ្លាប់បង្ហើបពីបំណងចង់នាំ Messi ត្រឡប់ទៅវិញដែរ។

ជាមួយគ្នានេះ Fabregas ជឿជាក់ថា អ្នកគាំទ្រ ក៏សុទ្ធសឹងចង់ឲ្យអតីតម្ចាស់អាវលេខ១០រូបនេះត្រឡប់ទៅវិញដូចគ្នា៖ “ក្នុង​នាម​ជា​អ្នក​គាំទ្រ​ក្លឹប Barcelona ខ្ញុំ​សង្ឃឹម​និង​ជូនពរ Messi ត្រឡប់​មក Barcelona វិញ​។ គាត់នៅសល់កុងត្រាមួយឆ្នាំទៀតនៅប៉ារីស។ ខ្ញុំពិតជាចង់ឲ្យគាត់ទៅវិញ។ វាជាសុបិនដែលក្លឹប និងអ្នកគាំទ្រមាន ប៉ុន្តែខ្ញុំនិយាយនេះក្នុងនាមជាអ្នកគាំទ្រ Barcelona”៕