ខ្សែបម្រើ  Cesc Fabregas បាននិយាយថា AC Milan មិនបានទាក់ទងគាត់ ក្នុងការផ្លាស់ប្តូរនៅខែមករានោះទេ។

Fabregas បដិសេធថាមិនមានទំនាក់ទំនងជាមួយ AC Milan ទេ
Fabregas បដិសេធថាមិនមានទំនាក់ទំនងជាមួយ AC Milan ទេ

ពិតណាស់កីឡាករវ័យ 31 ឆ្នាំរូបនេះមិនទាន់ចុះកុងត្រាថ្មីជាមួយ Chelsea ទេ ខណៈដែរកិច្ចស្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅរដូវក្ដៅនេះហើយ គាត់ប្រហែលជាកីឡាករគ្នានតម្លៃក្នុងការចាកចេញពីពីក្លឹបទេមើលទៅ។

មានការពិភាក្សាថាគាត់អាចចាកចេញពី Chelsea នៅដើមខែមករា។ ខណៈរដូវកាលថ្មីនេះ​ Cesc Fabregas ​លេង​បានតែ​ 9​ប្រកួត​ប៉ុណ្ណោះ​ ហើយ​មិន​ដែល​ជាប់​ក្នុង​ជម្រើស​ 11​នាក់​ដំបូង​ក្នុង​ Premier League ទេ៕

Fabregas បាននិយាយថា៖ គ្មានទេ [ទាក់ទងជាមួយ AC Milan] ។ ខ្ញុំមិនបាននិយាយទៅកាន់នរណាម្នាក់នោះទេ។ ជាក់ស្តែងកាលពីខែមករាខ្ញុំអាចចុះហត្ថលេខាជាមួយអ្នកដែលខ្ញុំចង់បានហើយប្រហែលជារឿងនេះនឹងទាក់ទាញក្លឹបជាច្រើន ប៉ុន្តែមកដល់ពេលនេះខ្ញុំអាចនិយាយបានថាខ្ញុំនឹងស្នាក់នៅទីនេះរហូតដល់ចុងបញ្ចប់នៃរដូវកាលសិន។ ចាំដល់ពេលណុងចាំគិតទៀតព្រោះនៅយ៉ូណាស់ ៕

ប្រភព៖ Goal