photo of Cesc Fabregas
Cesc Fabregas of Chelsea

ក្រុមតោខៀវ Chelsea រក្សាក្ដីសង្ឃឹមប្រជែងកៅអី Champions League ឱ្យនៅរស់រាន បន្ទាប់ពីផ្ដួលម្ចាស់ផ្ទះ Swansea 1-0 កាលពីយប់មិញនេះ ដោយខ្សែបម្រើ Cesc Fabregas ស៊ុតបញ្ចូលទីនៅនាទីទី4 ។

លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Chelsea មាន​គម្លាត​តែ​ 2​ពិន្ទុ​ប៉ុណ្ណោះ​តាម​ពី​ក្រោម​ក្រុម Top 4 Tottenham ដែល​នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍ Watford នៅ​យប់​ថ្ងៃ​ចន្ទ។

គ្រាប់បាល់ទី 50ក្នុងក្របខ័ណ្ឌ Premier League របស់អតីតប្រធានក្រុម Arsenal គ្រប់គ្រាន់ដើម្បីធានា 3ពិន្ទុសម្រាប់ក្រុមលោក Antonio Conte ដែលពេលនេះមាន 66ពិន្ទុពី 35ប្រកួត ខណៈក្រុមលេខ4 Tottenham មាន 68ពិន្ទុពី 34ប្រកួត ៕

ប្រភពពី៖ BBC