អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ក្លិប Barcelona ជិតនឹងទិញយកកីឡាករ Unai Hernandez ពីក្លិប Girona នៅរដូវក្ដៅនេះហើយ។

Unai Hernandez
Unai Hernandez

ដោយឡែក Unai Hernandez នឹងមិនបានចូលលេងក្នុងក្រុមឈុតធំរបស់ Barcelona នោះឡើយគឺនឹងចូលលេងក្នុងក្រុមយុវជនរបស់ក្លិបដើម្បីអភិវឌ្ឍសមត្ថភាព។

Romano បានចុះផ្សាយថា៖ “Barcelona នឹងចុះកុងត្រាយក ខ្សែបម្រើសញ្ជាតិអេស្ប៉ាញដ៏មានទេពកោសល្យគឺ Unai Hernandez ពីក្លិប Girona ដែលកើតនៅឆ្នាំ២០០៤។ ការព្រមព្រៀងទាំងអស់បានចប់សព្វគ្រប់ហើយ។ Unai នឹងក្លាយជាផ្នែកមួយនៃក្រុមយុវជន”៕