យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano គឺក្លិប Atletico Madrid បានស្នើឲ្យ Manchester United ទិញយក Yannick Carrasco កាលពីទីផ្សារដោះដូរកីឡាករនារដូវក្ដៅកន្លងទៅ។

Yannick Carrasco
Yannick Carrasco

ភាគីលោក Erik Ten Hag បានស្វែងរកខ្សែប្រយុទ្ធមកពង្រឹងក្រុម ដូច្នេះទើប Atletico Madrid ចង់ឲ្យក្លិបនេះទិញយក Carrasco ដែលបានបង្ហាញខ្លួន២២៥ប្រកួត និងស៊ុតបញ្ចូលទី ៣៨គ្រាប់ព្រមទាំងបញ្ជូនបាល់៣៩គ្រាប់ឲ្យក្លិបផងដែរ។

យ៉ាងណាមិញ Man UTD បានបដិសេធសំណើនេះនិងងាកមកទិញយក Antony ពី Ajax វិញក្នុងតម្លៃដល់ទៅ១០០លានដុល្លារឯណោះ។ នៅរដូវកាលនេះ Yannick Carrasco បានបង្ហាញខ្លួន៦ប្រកួតនិងស៊ុតបញ្ចូលទី១គ្រាប់នៅរដូវកាលនេះ៕