អ្នកកាសែត Fabrizio Romano បានបង្ហើបថា ក្លិប Bayern Munich អាចនឹងប្ដូរចិត្តចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម បន្ទាប់ពីធ្លាប់បដិសេធមិនយកកីឡាករវ័យ៣៧ឆ្នាំរូបនេះរួចមក។

Fabrizio Romano នឹង Cristiano Ronaldo
Fabrizio Romano នឹង Cristiano Ronaldo

Ronaldo បានប្រាប់ទៅថ្នាក់លើបិសាចក្រហម Manchester United ថាគេចង់ចាកចេញបើសិនជាមានក្លិបណាដាក់សំណើល្អៗចង់យកគេទៅរួមក្រុមជាមួយបើទោះបីជាភាគីលោក Erik Ten Hag មិនចង់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់នេះក៏ដោយ។

យ៉ាងណាមិញ កាលពី៧ទៅ១០ថ្ងៃមុន Bayern Munich បានបដិសេធមិនទិញយក Ronaldo ឡើយនៅពេលភ្នាក់ងាររបស់គេគឺលោក Jorge Mendes ទាក់ទងទៅប៉ុន្តែឥលូវនេះស្ថានការណ៍អាចនឹងផ្លាស់ប្ដូរ។

Bayern អាចនឹងមានភាគរយទិញយក ម្ចាស់ពាន Ballon d’Or ៥សម័យនេះមកជំនួស Robert Lewandowski ដែលទាមទារចង់ចាកចេញ។

Fabrizio Romano បាននិយាយថា៖ “ការទាក់ទងគ្នាលើកចុងក្រោយរវាង Bayern និង ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes គឺខ្ទង់៧ទៅ១០ថ្ងៃមុន ដោយ Bayern បាននិយាយថា “ទេ ពួកយើងនឹងមិនចុះកុងត្រាយកកីឡាករវ័យ៣៧ឆ្នាំឡើយ។”ឥលូវនេះ គ្រប់យ៉ាងអាចផ្លាស់ប្ដូរបាន។ ពួកយើងរង់ចាំមើលថា Lewandowski ចូលរួមជាមួយ Barcelona ឬក៏អត់”៕