អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Gabriel Jesus ពីក្លិប Manchester City ដោយសារលោក Luis Campos ជាប្រធានដឹកនាំផ្នែកកីឡាករថ្មីរបស់ក្លិប គឺជាអ្នកគាំទ្ររបស់គេ។

Gabriel Jesus
Gabriel Jesus

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការផ្លាស់ទៅក្លិប Arsenal ហើយ បន្ទាប់ពីមានការចរចាជាមួយគ្នាកន្លងមកប៉ុន្តែ PSG អាចនឹងចូលប្រជែងយក Jesus ដែរ។

Romano បានថ្លែងប្រាប់ Wett Freunde ពីស្ថានភាពរបស់ Jesus ថា៖ “ខ្ញុំគិតថាពួកគេ(PSG) គ្រាន់តែចង់តាមដានស្ថានការណ៍ដោយសារពួកគេដឹងហើយថា Gabriel នឹងផ្លាស់ទៅ Arsenal ។ PSG មិនប្រញាប់ប្រញាល់ក្នុងការទិញយកខ្សែប្រយុទ្ធនោះទេប៉ុន្តែ Luis Campos ជាអ្នកគាំទ្រដ៏ធំសម្បើមមួយរបស់ Jesus ហើយនេះជាហេតុផលដែលគេតាមដានស្ថានការណ៍នេះ”៕