អ្នកកាសែតជនជាតិអ៊ីតាលី Fabrizio Romano បានបង្ហើបឲ្យដឹងថា Manchester United ទំនងជាមិនតាមទិញយកខ្សែប្រយុទ្ធ Erling Haaland នោះឡើយ តែ ខ្សែប្រយុទ្ធ Lautaro Martinez គឺអាចនឹងមានភាគរយ។

Lautaro Martinez
Lautaro Martinez

លោក Fabrizio Romano ឲ្យតម្រុយថាភាគីលោក Ralf Rangnick នឹងតាមទិញយកខ្សែប្រយុទ្ធថ្មីមួយរូបទៀតដើម្បីពង្រឹងក្រុមប៉ុន្តែត្រូវចាំមើលថាអ្នកណាជាគ្រូបង្វឹកបន្តសិន។

Fabrizio Romano បានថ្លែងប្រាប់ FIVE ថា៖ “បាទ ពួកគេមានជម្រើសច្រើនណាស់ ពួកគេនឹងសម្រេចចិត្តទាំងអស់គ្នាជាមួយគ្រូបង្វឹកថ្មី។នេះជារឿងសំខាន់ណាស់ ពួកគេត្រូវសម្រេចចិត្តជាមួយគ្រូបង្វឹកថ្មីព្រោះចង់ដឹងថាគ្រូចង់បានខ្សែប្រយុទ្ធរបៀបម៉េច។

ឧទាហរណ៍មានពាក្យចចាមអារ៉ាមថាក្លិបចង់បាន Haaland ប៉ុន្តែវាពិតជាពិបាកដូច្នេះខ្ញុំមិនគិតថា Erling Haaland ជាជម្រើសដ៏ពិតប្រាកដជាក់ស្ដែងទេសម្រាប់ Man United ។ ខ្ញុំនឹងរង់ចាំមើលអ្នកផ្សេងទៀត ដូចជាខ្ញុំឃើញឈ្មោះ Lautaro Martinez ហើយមើលទៅគេដូចជាអ្នកដែលក្លិបតាមទិញនៅរដូវក្ដៅខាងមុខ”៕