អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិបបីធំៗនៅអឺរ៉ុបដូចជា Real Madrid, Barcelona និង Bayern Munich កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Florian Wirtz នៃក្លិប Bayer Leverkusen ។

Florian Wirtz
Florian Wirtz

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ទើបនឹងឡើងមកលេងនៅឈុតធំរបស់ក្លិបកាលពីឆ្នាំ ២០២០ និងកំពុងក្លាយជាតារាវ័យក្មេងជួរមុខម្នាក់នៅលីគប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះ គេរកបាន ៧គ្រាប់និងបញ្ជូនបាល់បាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២២ប្រកួតនៅរដូវកាលនេះ។

ប៉ុន្តែ ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះ គ្មានបំណងចង់ចាកចេញពីក្លិប Bayer Leverkusen នៅឆ្នាំ ២០២២ នេះឡើយខណៈក្លិបក៏មិនចង់លក់គេដែរ៕