អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Lionel Messi មិនទាន់បានធ្វើការសម្រេចចិត្តលើអនាគតរបស់គេនៅឡើយទេគឺទាល់តែព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅកាតា ចប់សព្វគ្រប់។

Lionel Messi
Lionel Messi

Messi បានចំណាយពេលមួយរដូវកាលហើយជាមួយ Paris Saint-Germain បន្ទាប់ពីផ្ទេរពី Barcelona មកកាន់ទឹកដី Parc des Princes ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំមុនខណៈពេលនេះ កុងត្រារបស់គេជាមួយក្លិបអ្នកមាននៅបារាំងមួយនេះនឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។

Romano បានបង្ហើបថា ទាំង PSG និង Barca សុទ្ធតែចង់បានម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ ពោលគឺ PSG ចង់បន្តកុងត្រាថ្មីដល់រូបគេ ប៉ុន្តែ Barcelona ក៏ចង់បានគេមករួមក្រុមវិញដែរ៕