Facebook បានយល់ព្រមលើកិច្ចព្រមព្រៀងផ្សាយជាលើកដំបូងរបស់ខ្លួនជាមួយការ​ប្រកួត​បាល់​ទាត់ក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយដែលមានតែអាស៊ីប៉ុណ្នោះ។

photo of Facebook នឹង​ផ្សាយ​ផ្ទាល់​​ Premier League
Facebook នឹង​ផ្សាយ​ផ្ទាល់​​ Premier League

ក្នុងចំណោមការប្រកួតចំនួន 380ប្រកួត ដែលលេងចាប់ពីរដូវកាលក្រោយទៅ នឹងមានការផ្សាយផ្ទាល់បណ្ដាញសង្គមដ៏ធំនេះ សម្រាប់ប្រទេសកម្ពុជា ថៃ វៀតណាម និងឡាវ នឹងប្រទេសនៅអាសីុមួយចំនួនទៀតខណៈសុពលភាពក្នុងការផ្សាយនេះនឹងមានរយៈពេល 3ឆ្នាំ ដោយចាប់ពីរដូវកាលក្រោយតទៅ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំមួយនេះ បានផ្តួលប៉ុស្តិ៏ទូរទស្សន៍ធំៗដូចជា BeIn Sports និង Fox Sports Asia នៅក្នុងការដេញថ្លៃដើម្បីទទួលបានសិទិ្ធផ្សាយបន្តផ្ទាល់ចាប់ពីរដូវកាលក្រោយទៅ រហូតដល់ឆ្នាំ 2022 ក្នុងការទិញសិទ្ធិផ្សាយផ្ទាល់ ក្នុងតម្លៃដល់ទៅ 200លានផោន៕

ប្រភពពី៖ thetimes