ក្រុមបាល់ទាត់ Family FC A បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​បន្ទាប់​ផ្ដួល​​ក្រុម Poipet Empier FC នៅ​វគ្គ​ជម្រុះផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៦-៣ ​កាល​ល្ងាច​ថ្ងៃអាទិត្យ ទី១៨ កុម្ភៈ។

photo of tiger street football 2018
tiger street football 2018 មណ្ឌលប៉ោយប៉ែត

ក្នុងការ​ប្រកួតយ៉ាង​កក្រើក​ពេញមួយថ្ងៃ Family FC A ទទួល​បាន​កៅអី​ទៅកាន់វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្នាតធំ​នៅ​រាជធានីភ្នំពេញ ជាមួយ​នឹង​ក្រុម Poipet Empire និង Family FC B ខណៈក្រុម​លេខ៤ Samrong FC មិនអាច​បន្ត​ដំណើរ​បាន​ឡើយ ដ្បិត​តម្រូវ​យក​តែក្រុមកំពូល​ទាំង៣។

ចំណែក​ប្រាក់រង្វាន់វិញ ក្រុម​លេខ១ Family FC A ទទួល​បាន​១០០០ដុល្លារអាមេរិក. ក្រុម​លេខ២ Poipet Empire បាន​៧០០ដុល្លារ, ក្រុមលេខ៣ Family FC B ទទួល​បាន​ ៣៥០ដុល្លារអាមេរិក និង Samrong FC បាន១៥០ដុល្លារ។

photo of Family FC A
Family FC A
photo of Poipet Empier FC
Poipet Empier FC
photo of Family FC B
Family FC B

ក្រោយចប់​យុទ្ធនាការ​ជម្រុះនៅប៉ោយប៉ែត Tiger Street Football 2018 នឹង​បន្ត​ទៅស្វែងរកក្រុម​ខ្លាំង​លើ​ទឹកមណ្ឌលកំពង់ចាម នៅថ្ងៃសៅរ៍ ទី២៤ និង ថ្ងៃអាទិត្យ ទី២៥ កុម្ភៈ វិញម្ដង៕