photo of Tiger Street Football 2020​
Tiger Street Football 2020​

ក្រុម Family Sisophon FC (A) បានក្លាយជាម្ចាស់ជើងឯកមណ្ឌលប៉ោយប៉ែតក្នុងការប្រកួតបាល់ទាត់ Tiger Street Football2020 ក្រោយយកឈ្នះ Bun Koy FC ជើងឯកឆ្នាំចាស់យ៉ាងលំបាកក្នុងលទ្ធផល១ទល់០វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។យ៉ាងណាការប្រកួតធម្មតាប្រើរយៈពេល១២នាទីពេញនោះ គឺមិនមានក្រុមណាអាចយកឈ្នះគ្នាបានឡើយបើទោះជា ក្រុមនីមួយៗមោះមុតយ៉ាងណាក្ដី។ ការប្រកួតត្រូវបានបន្តនិងដកកីឡាកររហូត២ដងចេញទើបក្រុម Family Sisophon (A)អាចស៊ុតបញ្ចូលសំណាញ់១គ្រាប់នៅនាទីជិតបញ្ចប់ការប្រកួត។

photo of Tiger Street Football 2020​
Tiger Street Football 2020​

បន្ទាប់ពីគ្រងតំណែងជើងឯកប្រចាំមណ្ឌលប៉ោយប៉ែត លោកឈឿម ហេងប្រធានក្រុមFamily Sisophon FC (A)បានលើកឡើងថា ទម្រាំដណ្តើមបានតំណែងជើងឯកនេះបានក្រុមរបស់លោកបានឆ្លងកាត់ក្រុមខ្លាំងជាច្រើនហើយ អ្វីដែលធ្វើអោយក្រុមលោកទទួលបានជោគជ័យដណ្តើមបានលេខ១ប្រចាំមណ្ឌលអមជាមួយទឹកប្រាក់១៥០០ដុល្លារ ដោយសាតែក្រុមបានហ្វឹកហាត់ទម្រង់លេងTiger Street Footballជាប្រចាំ។ ចំពោះផែនការបន្តទៀត នៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លោកនិងបង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីឈានទៅក្រសោបបានជើងឯកវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ លើកមុខមាត់ខេត្តបន្ទាយមានជ័យ។

photo of Family Sisophon (A)
Family Sisophon (A)
photo of Bun Koy FC
Bun Koy FC
photo of Bun Koy Youth​
Bun Koy Youth​
photo of Poipet United​
Poipet United​

សម្រាប់ជ័យលាភីមណ្ឌលប៉ោយប៉ែតនេះ គឺ៖

ក្រុម​លេខ១​​ Family Sisophon (A)​ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០​ដុល្លារ​

ក្រុម​លេខ​២​​ Bun Koy FC​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​លេខ៣​​ Bun Koy Youth​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​លខ៤​​ Poipet United​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ក្រុម​ Diamondstar A ​និង​ក្រុម​ Poipet Empire (A)​ បាន​សំបុត្រ​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​

ក្រោយបញ្ចប់មណ្ឌលប៉ោយប៉ែតនេះព្រឹត្តិការណ៍ Tiger Street Football 2020 និងបន្តទៅមណ្ឌលបាត់ដំបងដែលជាមណ្ឌលទី៤មានបាត់ដំបងពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌលខេត្តបាត់ដំបងប្រកួត នៅថ្ងៃទី៣១ មករា,១,២ កុម្ភៈ ២០២០៕