​អ្នក​គាំទ្រ​របស់ Arsenal បាន​បង្ហាញ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ បន្ទាប់​ពី​គ្រាប់​បាល់​របស់ Joe Willock បាន​ឆ្លង​ខ្សែ​ចូល​ទី​ទៅ​ហើយ​ទល់​នឹង Chelsea តែ​អាជ្ញាកណ្ដាល​មិន​ឲ្យ។

អាជ្ញាកណ្ដាលមិនអោយបាលចូលទី
អាជ្ញាកណ្ដាលមិនអោយបាលចូលទី

Arsenal និង Chelsea បាន​ណាត់​គ្នា​ប្រកួត​មិត្តភាព​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​សប្បុរសធម៌​សុខភាព​ផ្លូវ​ចិត្ត​នៅ​អង់គ្លេស។ បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង​​ក្រុម​កាំភ្លើង​ធំ​បាន​ចាញ់ ១-២ ទល់​នឹង​តោខៀវ។

យ៉ាងណាមិញ ប្រកួត​នេះ​អ្នក​គាំទ្រ​ Arsenal គិត​ឃើញ​ថា​លទ្ធផល ២-២ បាន​ត្រឹមត្រូវ។ អំឡុង​ពេល​លទ្ធផល​កំពុង​​តែ ១-២ Willock ​របស់​កាំភ្លើង​ធំ​បាន​ទាត់​មួយ​ជើង​នាទី​៨១​បុក​របារ​ទី រួច​ឆ្លង​ផុត​ខ្សែ ប៉ុន្តែ​អាជ្ញាកណ្ដាល​មិន​ឲ្យ​បាល់​នោះ​ចូល​ឡើយ ដោយ​សារ​បាល់​លឿន​ពេកមើល​មិន​ទាន់។

ប្រកួត​មិត្តភាព​នេះ​មិន​បាន​ប្រើន​ប្រព័ន្ធ​ជំនួយ VAR ឬ Goal Line ឡើយ ទើប​ធ្វើ​ឲ្យ​គ្មាន​ការ​ពិនិត្យ​ឡើង​វិញ។ អ្នក​គាំទ្រ Arsenal ​ជា​ច្រើន​បាន​​បង្ហាញ​អារម្មណ៍​មិន​រីករាយ​ ខ្លះ​ថា​ឲ្យ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​គួរ​សុំទោស Arsenal។ ខ្លះ​ទៀត​ថា ត្បិត​ប្រកួត​មិត្តភាព​មែន ប៉ុន្តែ​នៅ​តែ​មិន​អស់​ចិត្ត៕