photo of Marouane Fellaini
Marouane Fellaini of Manchester United

យោងតាមសារ​ព័ត៌មាន Mirror បានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងការចុះកិច្ចសន្យាថ្មីជាមួយ Marouane Fellaini គាត់ទំនងជានឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ ។

កិច្ចសន្យារបស់កីឡាករបែលហ្ស៊ិករូបនេះ ផុតកំណត់ចុងបញ្ចប់នៃរដូវកលានេះ ខណៈដែរបិសាចក្រហមកំពុងតែព្យាយាមដើម្បីចុះកិច្ចសន្យាថ្មីជាមួយគាត់។ បើទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទាន់បានឈានដល់កិច្ចព្រមព្រៀងឡើយ ពោលគឺ Fellaini ទំនងជានឹងចូលរួមជាមួយ ក្លឹប អេស្ប៉ាញ អ៊ីតាលី ឬទួរគី នៅរដូវកាលក្រោយប្រសិនបើគាត់មិនព្រមចុះកិច្ចសន្យាថ្មីជាមួយ Manchester United ៕

ប្រភពពី៖ goal