ក្លឹបបិសាចក្រហម Manchester United បានប្រកាសថាខ្សែបម្រើសញ្ចាតិប៊ែលហ្សិក Marouane Fellaini បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលធ្វើឱ្យរូបគេបន្តលេងឱ្យក្លឹបនេះរហូតដល់ឆ្នាំ 2020 ដោយបញ្ចប់ភាពស្រពិចសស្រពឹលរឿងលើអនាគតរបស់លោកដែលថាផ្លាស់ទៅក្លឹបផ្សេង។

photo of Marouane Fellaini
Marouane Fellaini

កិច្ចសន្យាចាស់របស់អតីតសមាជិក Evertonr​ រូបនេះជាមួយ Man Utd ត្រូវផុតកំណត់នៅថ្ងៃទី 30ខែមិថុនានេះ ហើយត្រូវបានរំពឹងថាចាកចេញពី Old Trafford។ ខណៈតែលោក Mourinho ចង់រក្សា Fellaini នៅជាមួយក្លឹបបិសាចក្រហមបន្តទៀត និងបានចំណាយពេលពីរបីខែចុងក្រោយនេះព្យាយាមបញ្ចុះបញ្ចូលគេឱ្យនៅបន្តទៀតតែពេលនេះបានសម្រេចហើយ។

Fellaini បកស្រាវលើវេបសាយផ្លូវការរបស់ Man Utd ថា៖ ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានចុះកុងត្រាថ្មីនឹងក្នុងនាមជាកីឡាកររបស់ក្រុម Manchester United។ ខ្ញុំបានធ្វើការសំរេចចិត្តនេះពីព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ហើយខ្ញុំមានអារម្មណ៍ថាក្រុមនេះក្រោមការដឹកនាំរបស់លោក Jose នៅមានអ្វីជាច្រើនទៀតដែលយើងត្រូវសម្រេច ៕

ប្រភពពី៖ Goal