photo of Marouane Fellaini
Marouane Fellaini of Manchester​ United

យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Marouane Fellaini បានប្រាប់លោក Jose Mourinho ថាគាត់ចង់ចាកចេញ ។ ខ្សែបម្រើកណ្តាលរូបនេះ មិនពេញចិត្តនឹងរដូវកាលនេះ ហើយត្រូវបានរាយការណ៍ថា គាត់ធុញទ្រាន់នឹងការរង់ចាំឱកាសរបស់គាត់ជាមួយក្លឹប ដោយសារតែគាត់មានរបួសចាប់តាំងពីចុងខែវិច្ឆិកានៅក្នុងជ័យជម្នះ FA Cup នៅលើ Derby ។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Fellaini នៅ Old Trafford នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគាត់មានសិទ្ធិចាប់ផ្តើមចរចារជាមួយក្លឹបនៅអឺរ៉ុបបាន ។ របាយការណ៍របស់ The Sun បាននិយាយថា គាត់បាននិយាយជាមួយលោក Mourinho ថាគាត់នឹងមិនពិចារណាកិច្ចសន្យាថ្មីទេជាមួយក្លឹបទេ ។

ប្រភពពី៖ mirror