លោក Jose Mourinho សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​រហូត​បោក​​ដែក​យួរ​ទឹក​ចោល ក្រោយ​កីឡាករ Marouane Fellaini ទាត់​ចូល​​ចុង​ម៉ោង​ដែល​ជា​គ្រាប់​ជ័យជម្នះ នាំ Manchester United ឡើង​វគ្គ​16​ក្រុម​ចុង​ក្រោយ Champions League។

Fellaini ស៊ុតចុងម៉ោងមួយគ្រាប់ជួយ Man Utd ឡើង​វគ្គ​16​ក្រុម​ចុង​ក្រោយ Champions League
Fellaini ស៊ុតចុងម៉ោងមួយគ្រាប់ជួយ Man Utd ឡើង​វគ្គ​16​ក្រុម​ចុង​ក្រោយ Champions League

ក្នុង​ការ​ប្រកួត Man Utd លេង​ក្នុង​ភាព​តានតឹង ពោល​៩០​នាទី​មិន​អាច​រក​គ្រាប់​បាល់​បាន​សោះ​លើ​ក្រុម​មក​ពី​ស្វីស Young Boys។ តែ​នៅ​ម៉ោង​បន្ថែម​ទៅ​ហើយ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​ Fellaini បាន​ទាត់​បញ្ចូល​ទី​1គ្រាប់ ជួយ United ឈ្នះ​មាន​ឱកាស​ទៅ​វគ្គ​បន្ត។

គួរឱ្យផងដែរថា ក្រុមបិសាចក្រហម Manchester United នឹងត្រូវដឹកដៃគ្នាជាមួយក្រុម Juventus ឡើងទៅកាន់វគ្គ 16ក្រុមចុងក្រោយជាបន្ត ទោះបីជានៅសល់មួយប្រកួតទៀតនៅក្នុងដៃក៏ដោយ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC