អតីតខ្សែការពាររបស់បិសាចក្រហម Manchester United លោក Rio Ferdinand បាននិយាយថា Manchester United អាចជាភ្លេចរឿងឈ្នះជើងឯក Champions League នឹង Premier League ហើយមើលទៅ ព្រោះអីខ្សែការពាររបស់ពួកគេនៅអន់ណាស។

Rio Ferdinand
Rio Ferdinand

ពិតណាស់លោក Jose Mourinho​ នឹងនាំក្រុមរបស់លោកទៅសួរសុខទុក Young Boys នាទីក្រុងស្វ៊ីស នៅថ្ងៃទី 20 ស្អែកនេះហើយ។ ខណៈដែរលោកថា Man Utd ប្រហែលជាធ្លាក់នៅវគ្គ 16ក្រុមទៀតហើយមើលទៅ ដូចដែរ Sevilla បានទម្លាក់ពួគគេនៅវគ្គ16 ក្រុមកាលពីឆ្នាំមុន។

David de Gea
David de Gea

បើនិយាយនៅក្នុងលីគវិញ Man United លេងបាន5ប្រកួត គឺឈ្នះតែ3 ប្រកួតប៉ុណ្នោះ នឹងរក្សាមិនឱ្យគូរប្រជែងស៊ុតបញ្ចូលទីបានតែ1 ប្រកួតប៉ុណ្នោះ។ តំបន់ការពាររបស់ពួកគេមានការយឺតយ៉ាវណាស់ បើធៀបកាលរពីលោកចាប់ដៃគូរជាមួយ Nemanja Vidic។

ខ្សែការពាររបស់ Manchester United
ខ្សែការពាររបស់ Manchester United

នៅពេលមានគេសួរថាតើតំបន់ការពាររបស់ Man United ល្អគ្រប់គ្រាន់ហើយឬនៅ ក្នុងការប្រកួតប្រជែងពានអឺរ៉ុបនៅឆ្នាំនេះ។ លោក Ferdinand ក៏បាននិយាយថា៖ ទេពួកគេអាចទេ ព្រោះខ្សែការពារអន់ណាស់។ ពួកគេមិនបានទិញកីឡាករថ្មីមកជំនួសកីឡាករដែរលេងមិនកើតនោះទេ។ ប៉ុន្តែពួកគេវីរៈបុរស David de Gea នៅមុខបង្គោលទី។ ប្រសិនបើគាត់មិនការពារនៅមុខបង្គោលទៅនោះទេ 4ឆ្នាំបុងក្រោយនេះមិនដឹងទៅជាយ៉ាងណានោះទេ។ ព្រោះកីឡាករដែរនៅពីមុខរបស់គាត់គឺពួកគេលេងមិនស៊ីសង្វាក់គ្នាទាល់តែសោះរៀងរាល់សប្តាហ៍។

ប្រភពពី៖ Daily Mail