លោក Rio Ferdinand បានមានប្រសាសន៍ថាវាហាក់លឿនពេកហើយដែល Harry Maguire ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យក្លាយជាប្រធានក្រុមនៅ Manchester United ផ្ទុយមកវិញលោកបានគាំទ្រពេញទំហឹងប្រសិនបើ Manchester United តែងតាំង David De Gea ជាប្រធានក្រុមជំនួសវិញ។

Rio Ferdinand
Rio Ferdinand

ជាការពិតណាស់ Maguire ដែលបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំត្រូវបានប្រគល់ស្លាកប្រធានក្រុមដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer នៅខែ មករា ឆ្នាំ ២០២០ ដោយពេលនោះរូបគេទើបតែផ្លាស់ចេញពីក្រុម Leicester City មកចូលរួមជាមួយ Man UTD បានត្រឹមរយៈពេល ៥ ខែប៉ុណ្ណោះ។

យ៉ាងណាមិញ Maguire នារយៈពេលចុងក្រោយនេះរូបគេហាក់ទទួលបានពាក្យរិៈគន់ជាខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ក្នុងនោះអតីតវីរបុរសរបស់ Man UTD លោក Ferdinand បានលើកឡើងថា ក្នុងនាមជាប្រធានក្រុមម្នាក់គឺទាមទារឱ្យមានទំនួលខុសត្រូវខ្ពស់ណាស់ ចំណែកខ្សែការពារសញ្ជាតិ អង់គ្លេស គឺមិនទាន់ស័ក្តិសមនឹងទទួលភារកិច្ចនេះទេ។

លោក Ferdinand បានមានប្រសាសន៍អំពី Maguire យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថាវាលឿនពេកហើយ។ វាពិតជាលំបាកណាស់ក្នុងការកាន់កាប់តួនាទីនេះឆាប់ពេកនៅ Manchester United យើងជើងរបស់អ្នកដាក់នៅក្រោមតុ ហើយចាប់ផ្តើមសំរួលអារម្មណ៍ឱ្យស្រួល នោះអ្នកនឹងដឹងថាគ្មានអ្វីមានសម្ពាធជាងធ្វើជាប្រធានក្រុមឡើយ។ ការធ្វើជាប្រធានក្រុមគឺទាមទារឱ្យមានទំនួលខុសត្រូវខ្ពស់មានកំណត់ត្រាចារទុកនៅក្នុងប្រវត្តិសាស្ត្រ, ព្រោះថាវាជាអំរែកនៅស្មាដ៏ធ្ងន់មួយ” ៕