ខ្សែការពាររបស់ Real Madrid កីឡាករ Ferland Mendy កំពុងសម្លឹងរកឱកាសផ្ទេរទៅកាន់ Paris Saint-Germain បន្ទាប់ពីរូបគេព្រួយបារម្ភខ្លាចបាត់បង់តំណែងលេងបច្ចុប្បន្នរបស់ខ្លួន ក្រោយក្រុមអធិរាជសទើបតែចុះកុងត្រាយកបាន Antonio Rudiger អំឡុងពេលថ្មីៗនេះ។

Ferland Mendy
Ferland Mendy

ជាការពិតណាស់ ខ្សែការពារស្លាបឆ្វេងសញ្ជាតិ បារាំងខាងលើគឺជាកូនសោរដ៏សំខាន់របស់លោក Carlos Ancelotti នៅ Real Madrid រដូវកាលមុន តួយ៉ាងរូបគេបានចូលរូមរួមចណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុម អធិរាជសឈ្នះពាន La Liga និង Champions League។

យោងតាមការចុះផ្សាយរបស់កាសែត El Nacional បានឱ្យដឹងថា Rudiger នឹងក្លាយជាកីឡាករជម្រើសទី ១ នៅទឹកដី Santiago Bernabeu ដោយរូបគេនឹងត្រូវក្លាយជាដៃគូតំបន់កណ្តាលថ្មីជាមួយ Eder Militao ខណៈ David Alaba នឹងត្រូវរុញទៅលើនៅស្លាបខាងឆ្វេង ដែលជាតួនាទីរបស់ Mendy វិញ។

ដោយសារមូលហេតុនេះហើយទើបធ្វើឱ្យ Mendy ហាក់មានការព្រួយបារម្ភចំពោះតំណែងលេងរបស់ខ្លួន ដោយឥឡូវនេះរូបគេកំពុងពិចារណារចង់ចាកចេញពីក្លិបម្ចាស់ជើងឯក UCL ១៤ សម័យ ដើម្បីផ្លាស់ទៅកាន់ PSG ដែលបច្ចុប្បន្នកំពុងចាប់អារម្មណ៍ចង់បានរូបគេផងដែរ៕