ខ្សែប្រយុទ្ធ Ferran Torres កាន់តែកៀកក្នុងការផ្លាស់ទៅលេងនៅក្លិបអ្នកមានបុណ្យ Barcelona ហើយ បន្ទាប់ពីលេចឮថាលោក Xavi Hernandez ចង់បានគេមកពង្រឹងតំបន់ប្រយុទ្ធ។

Ferran Torres
Ferran Torres

Barcelona បានដាក់គោលដៅយក Torres ជាការផ្ទេរដ៏សំខាន់ជាងគេនិងកំពុងស្ថិតក្នុងការចរចាដែលអាចឈានដល់ការព្រមព្រៀងឆាប់ៗនេះព្រោះកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏ត្រូវបានគេរាយការណ៍ថាចង់ផ្លាស់មក Barcelona ដែរ។

ការពិភាក្សារវាងក្លិប Manchester City និង Barcelona ក៏មានភាពរលូនដោយ ភាគីលោក Pep Guardiola ចង់លក់ Ferran Torres ក្នុងតម្លៃ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥៦.៦លានដុល្លារ) ផងដែរ។

Ferran Torres បានផ្ទេរពីក្លិប Valencia មកកាន់ទឹកដី Etihad នាឆ្នាំ២០២០ ដោយបានក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូបប្រចាំក្រុម។ គេរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ប្រកួតឲ្យក្លិប៕