photo of FFC
FFC ​បង្ហាញ​ការ​រចនា​ថ្មី​សម្រាប់​រថយន្ត​ដឹក​ក្រុម​ជម្រើស​ជាតិ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ហៅ​កាត់ FFC បាន​បញ្ចេញ​រូបភាព​ពី​ការ​រចនា​ថ្មី នៅ​លើ​រថយន្ត​ដឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ មុនពេលបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខ។

រថយន្តថ្មីនេះ ភ្ជាប់ជាមួយពណ៌គោលគឺខៀវ ដែលជាពណ៌ឯកសណ្ឋានប្រកួតក្នុងដីរបស់កម្ពុជា។ វាក៏មានស្រមោលទង់ជាតិខ្មែរនៅផ្នែកខាងក្រោយ ខណៈតំបន់បណ្តាលម្ខាងមានរូបគោព្រៃ និងអក្សរគោព្រៃកម្ពុជា ស្របពេលម្ខាងទៀតមានរូបតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ នេះជាការធ្វើបច្ចុប្បន្នភាពថ្មីបន្ថែម ខណៈនៅមុន Suzuki Cup សហព័ន្ធក៏នឹងបញ្ចេញអាវថ្មីផងដែរ។

​សូមបញ្ជាក់ថា កម្ពុជា នឹង​ប្រកួត​ទល់នឹង​ក្រុម ម៉ាឡេស៊ី ក្នុងជំនួប​មិត្តភាព​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ម៉ោង ៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​៕

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ಅವರಿಂದ ಈ ದಿನದಂದು ಪೋಸ್ಟ್ ಮಾಡಲಾಗಿದೆ ಭಾನುವಾರ, ಅಗಸ್ಟ್ 26, 2018