​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​មាន​គម្រោង​ដក​ក្រុម​ជម្រើស​ជាតិ​អេក្វាឌ័រ​ចេញ​ពី​ការ​លេង FIFA World Cup 2022 ​នៅ​ប្រទេស​កាតា ​ក្រោយ​ពី​រក​ឃើញ​ថា​កីឡាករ​ក្នុង​ក្រុម​នេះ​មាន​អ្នក​បន្លំ​សញ្ជាតិ។

Byron Castillo
Byron Castillo

​ខ្សែ​ការពារ Byron Castillo ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ធ្វើ​ការ​បន្លំ​សញ្ជាតិ​របស់​ខ្លួន។ ​ដោយ​រូបគេ​ជា​ជនជាតិ​កូឡុំប៊ី​ទេ តែ​បែរ​ជា​ធ្វើ​លិខិត​បន្លំ​ចូល​សញ្ជាតិ​អេក្វាឌ័រ​វិញ។

ការ​បន្លំ​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ FIFA ​មាន​ភស្ដុតាង​គ្រប់គ្រាន់​សម្រាប់​ដក​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​នៃ​វគ្គ​ជម្រុះ World Cup ​តំបន់​អាមេរិក​ឡាទីន​នេះ​ចោល​ពី​ការ​ប្រកួត FIFA World Cup 2022 ​ខាង​មុខ។ 

​ដោយ​ក្រុម​ដែល​នឹង​ឡើង​មក​ជំនួស​អេក្វាឌ័រ​នោះ គឺ​ក្រុម​ឈីលី​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង​នៃ​វគ្គ​ជម្រុះ​កន្លង​ទៅ។ ​ខណៈ​ដែល​អ្នក​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​នោះ ក៏​ជា​ប្រទេស​ឈីលី​នេះ​ដែរ៕