ក្លឹប ACF Fiorentina មានឆន្ទៈពង្រឹងខ្សែប្រយុទ្ធរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ។

Luka Jovic
Luka Jovic

តាម​ការសែត Calciomercato អះអាងថា“ ក្រុម Fiorentina  បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីគឺ Luka Jovic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមអធិរាជស Real Madrid ។

រដូវកាលនេះកីឡាករវ័យ ២៣ ឆ្នាំបានបង្ហាញខ្លួនចំនួន ៦ ដងសម្រាប់ក្លឹបជាមួយនឹងការលេងសរុប ៨៤ នាទីដែលរួមចំណែកដល់ការបំពេញការងាររបស់ក្រុម។

មុននេះត្រូវបានគេរាយការណ៍ថាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Luka Jovic បាននិងកំពុងធ្វើការលើការផ្ទេរកីឡាកររូបនេះទៅកាន់ក្រុមអ៊ីតាលីមួយទៀតគឺ Inter Milan ៕