photo of Fiorentina to rename training ground after Astori
Fiorentina to rename training ground after Astori

ក្លឹប Fiorentina នឹងប្តូរឈ្មោះកន្លែងហ្វឹកហាត់របស់ពួកគេដាក់ឈ្មោះថា “Centro Sportivo Davide Astori” ដើម្បីជាកិត្តិយសដល់អតីតប្រធានក្រុមរបស់ពួកគេ ដែលបានបាតបង់ជីវិតកាលពីដើមខែនេះ ។

ការពិតណាស់ Davide Astori បានបាត់បង់ពីជីវិត ដោយសារគាំងបេះឯសណ្ឋាគារមួយ ដែលគាត់ស្នាក់នៅជាមួយក្លឹប ដើម្បីទ្រៀមការប្រកួតតទល់​​នឹងក្រុម Udinese ។

ប្រធានក្លឹប Fiorentina លោក Mario Cognigni បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Mediaset ថា៖ «ពួកយើងធ្វើការសម្រេចចិត្តនេះ ព្រោះទីនេះគឺជាកន្លែងរដែរគាត់រស់នៅ ។ គាត់បានហ្វឹកហ្វឺនទីនោះជារៀងរាល់ថ្ងនិងធ្លាប់ចំណាយពេលនៅទីនោះជាមួយគ្រួសាររបស់គាត់ផងដែរ ។ ពួកយើងជឿជាក់ថា ការផ្តល់កិត្តិយសដល់រូបគាត់តាមរបៀបនេះ គឺជារឿងត្រឹមត្រូវដែរប្ដូរឈ្មោះកន្លែងហ្វឹកហាត់របស់ពួកយើង ដាក់ឈ្មោះថា Centro Sportivo Davide Astori ដើម្បីនឹករលឹកដល់គាត់» ៕

ប្រភពពី៖ egypttoday