ក្លឹប Fiorentina បានបន្ដកុងត្រាបន្ថែមដល់កីឡាករ Davide Astori រយៈពេល 4ឆ្នាំ ដែលបានទទួលមរណភាព ខណៈដែលប្រាក់ខែនៃកុងត្រាបន្ដថ្មីនេះ នឹងបានទៅលើភរិយា និងកូនស្រីរបស់គាត់។

photo of Davide Astori
Davide Astori

ខ្សែ​ការពារ​កណ្ដាលរូបនេះ បាន​​ឃើញ​ដេក​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង ​មុនការប្រកួតទល់នឹងក្រុម Udinese ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ​។ ខណៈមិត្តរួមក្រុមរបស់ Davide បានសម្រេចចិត្តធាក់ទម្លាយទ្វារបន្ទប់ បន្ទាប់ពីកីឡាករវ័យ 31ឆ្នាំ រូបនេះ មិនឆ្លើយតបទូរស័ព្ទរបស់ពួកគេ នឹងមិនឃើញអវត្តមាននៅកន្លែងញ្ញាំបាយ ។

ក្រោយ​កើត​មាន​រឿងរ៉ាវ​ដ៏​សោកសៅ​នេះ​ក្លឹប​បាន​សម្រេច​ផ្ដល់​កុងត្រា​ថ្មី​ដល់​ Davide ហើយ​លុយ​ទាំង​អស់​នឹង​បើក​ឲ្យ​ប្រពន្ធ​ និង​កូន​ស្រី​អា​របស់​គេ ៕

ប្រភពពី៖ espn