photo of Bobby Duncan
Bobby Duncan

កីឡាករ Bobby Duncan បានចូលរួមជាមួយក្លឹប Fiorentina ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃ ១,៨ លានផោន ដើម្បីបិទបញ្ចប់នូវរឿងរ៉ាវចម្រូងចម្រាស់ផ្សេងៗ ដែលត្រូវបានគេមើលឃើញថាក្រុម Liverpool បាន “ រំលោភបំពាន ” ទៅលើខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ។

យ៉ាងណាមិញដូចដែលមានការរាយការណ៍ពី Sportsmail បានបង្ហាញថានៅព្រឹកថ្ងៃច័ន្ទកន្លងទៅថា Duncan បានទទួលការព្យាបាល និងពិនិត្យសុខភាពនៅទីក្រុងរ៉ូម បន្ទាប់ពីទទួលបានការអនុញ្ញាតពី Liverpool ក្នុងការបញ្ចប់ការផ្លាស់ទៅកាន់ទឹកដី Serie A ។

photo of Bobby Duncan
កីឡាករ Bobby Duncan បានចូលរួមជាមួយក្លឹប Fiorentina

គួរបញ្ជាក់ផងដែរថាការផ្លាស់ប្តូរមួយនេះត្រូវបានបញ្ចប់ទៅ ប្រកបដោយភាពដ៏ចម្រូងចម្រាសជាច្រើន ដែលបានបង្ហាញដោយសារព័ត៍មាន Sportsmail កាលពីសប្តាហ៍មុន ទាក់ទៅនឹងការចោទប្រកាន់ពីទីភ្នាក់ងាររបស់កីឡាកររូបនេះ ចំពោះក្លឹបហង្សក្រហម ។

ជាក់ស្តែងភ្នាក់ងារលោក Rubie បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ក្រុម Liverpool ថាបានរំលោភបំពានទៅលើឆន្ទៈរបស់ Duncan នឹងបាន “ ធ្វើបាបផ្លូវចិត្ត” ដោយបដិសេធរូបគេ មិនឲ្យមានការផ្លាស់ប្តូរណាមួយឡើយ ។

ជាក់ស្តែងភ្នាក់ងារលោក Rubie បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ក្រុម Liverpool ថាបានរំលោភបំពានទៅលើឆន្ទៈរបស់ Duncan នឹងបាន “ ធ្វើបាបផ្លូវចិត្ត” ដោយបដិសេធរូបគេ មិនឲ្យមានការផ្លាស់ប្តូរណាមួយឡើយ ។