Firmino ចុះកុងត្រាថ្មីជាមួយ Liverpool មានរយៈពេលវែង

ខែ្សប្រយុទ្ធ Roberto Firmino បានសម្រេចចុះកុងត្រាថ្មីបន្ដជាមួយក្រុមហង្សក្រហម Liverpool ដែលកុងត្រាថ្មីនេះមានរយៈពេល 5ឆ្នាំ។
កីឡាករវ័យ 25ឆ្នាំរូបនេះបានផ្ទេរពីក្លឹប Hoffenheim កាលពីឆ្នាំ2015 លេងបាន 140ប្រកួត និងស៊ុតបញ្ចូលទីបាន 50គ្រាប់ឲ្យ Liverpool គិតលើគ្រប់កម្មវិធី។ តារាឆ្នើមសំបូរស្ទីលអបអរប្លែកៗរូបនេះក្លាយជាកីឡាករដ៏សំខាន់នៅ Anfield ជាមួយមិត្តរួមក្រុម Mohamed Salah និង Sadio Mané ក្រោមការដឹកនាំរបស់ Jurgen Klopp រដូវកាលនេះ ។
ហង្សក្រហម Liverpoo បានសម្រេចបន្ដកុងត្រាឲ្យខែ្សបម្រើឆ្នើមសញ្ជាតិប្រេស៊ីល ជាមួយនឹងថៃ្លឈ្នួលប្រចាំសប្ដាហ៍គុណនឹង2 ពោលគឺពី 8ម៉ឺនផោន រហូតដល់ទៅ 15ម៉ឺនផោនក្នុងកុងត្រាថ្មីរបស់គាត់ដែលមានរយៈពេល 5ឆ្នាំនេះ ៕
❌👀
🤝 Roberto Firmino agrees terms on new long-term #LFC deal: https://t.co/rvxJ30Ochp pic.twitter.com/sUsuABAkrx
— Liverpool FC (@LFC) April 29, 2018
ប្រភពពី៖ telegraph